លោកុប្បត្តិ 7:7-13 KHOV

7 ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់

8 ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត និង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ

9 ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ​ទ្រង់​បាន​បង្គាប់​មក​ណូអេ

10 រួច​ដល់​ផុត​ពី​៧​ថ្ងៃ​នោះ​មក ជំនន់​ក៏​ឡើង​លើ​ផែនដី

11 គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ

12 មាន​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់

13 គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ និង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា