18 នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់
19 ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ និងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកំរើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។
20 ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ
21 ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ
22 កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។