លោកុប្បត្តិ 8:19-22 KHOV

19 ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កំរើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។

20 ណូអេ​បាន​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាស‌នា​នោះ

21 ព្រះ‌យេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ឈ្ងុយ រួច​ទ្រង់​សំរេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា អញ​នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ ពី​ព្រោះ​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក អញ​ក៏​មិន​ធ្វើ​ទោស​ដល់​ជីវិត​ទាំង‌ឡាយ ដូច​ជា​អញ​ទើប​នឹង​ធ្វើ​នោះ​ទៀត​ដែរ

22 កាល​នៅ​មាន​ផែនដី​នៅ​ឡើង នោះ​មិន​ដែល​ខាន​នឹង​មាន​រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់​ហើយ​ក្តៅ ប្រាំង​វស្សា ថ្ងៃ​ហើយ​យប់​ទៀត​ឡើយ។