2 ឯរន្ធទឹកនៅទីជំរៅ និងទ្វារទំនប់ នៅលើមេឃបានបិទវិញ ហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅ
3 ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច
4 ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត
5 ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
6 កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក
7 ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់
8 គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងជាទឹកបានស្រកពីដីទៅហើយឬនៅ