លោកុប្បត្តិ 9:1-4 KHOV

1 ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ និង​កូន​គាត់ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ

2 ឯ​គ្រប់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន​នឹង​កោត‌ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​ឯង​រាល់​គ្នា អញ​ប្រគល់​វា​មក​ក្នុង​អំណាច​ឯង​ហើយ

3 បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក​ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណ‌ជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ

4 តែ​សាច់​ណា​ដែល​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ