លោកុប្បត្តិ 9:18-24 KHOV

18 រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ និង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន

19 អ្នក​ទាំង​៣​នោះ​ជា​កូន​របស់​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពេញ‌ពាស​លើ​ផែនដី។

20 ឯ​ណូអេ គាត់​ចាប់​តាំង​ភ្ជួរ‌រាស់​ដី​ធ្វើ​ចំការ ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ

21 គាត់​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នោះ ហើយ​ក៏​ស្រវឹង​ទៅ រួច​ដេក​អាក្រាត​នៅ​ក្នុង​ត្រសាល​គាត់

22 ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ

23 នោះ​សិម និង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ្តិ៍‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ្តិ៍‌ខ្មាស​របស់​គាត់​ឡើយ

24 លុះ​កាល​ណូអេ​ស្វាង​ពី​ស្រា​ឡើង ក៏​បាន​ដឹង​ការ​ដែល​កូន​ពៅ​បាន​ធ្វើ