លោកុប្បត្តិ 9:24-29 KHOV

24 លុះ​កាល​ណូអេ​ស្វាង​ពី​ស្រា​ឡើង ក៏​បាន​ដឹង​ការ​ដែល​កូន​ពៅ​បាន​ធ្វើ

25 នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា

26 ហើយ​គាត់​និយាយ​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សិម​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ត្រូវ​ឲ្យ​កាណាន​ធ្វើ​បាវ​បំរើ​ដល់​សិម​វិញ

27 សូម​ព្រះ​ទ្រង់​វាត​ទី​ឲ្យ​យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ធ្វើ​ជា​បាវ​បំរើ​របស់​វា​ដែរ។

28 លុះ​ក្រោយ​ទឹក​ជន់​លិច​មក នោះ​ណូអេ គាត់​ក៏​រស់​នៅ​បាន​៣៥០​ឆ្នាំ​ទៅ​ទៀត

29 អាយុ​របស់​ណូអេ ទាំង​អស់​រួម​បាន​៩៥០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។