លោកុប្បត្តិ 9:6-12 KHOV

6 អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់

7 ឯ​ឯង​រាល់​គ្នា​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។

8 រួច​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ និង​ពួក​កូន​គាត់​ថា

9 ឯ​អញ មើល អញ​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​ពូជ​ឯង​រាល់​គ្នា​ត​រៀង​ទៅ

10 និង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក

11 អញ​នឹង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជន់​ទៀត​ឡើយ និង​លែង​មាន​ទឹក​ជន់​បំផ្លាញ​ផែនដី​ទៀត

12 ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​គ្រប់​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​នឹង​ឯង នៅ​អស់​ទាំង​ដំណ​អស់​កល្ប‌ជានិច្ច