ហូសេ 1:1-6 KHOV

1 នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូ‌បោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល

2 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង

3 ដូច្នេះ លោក​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​ឌីប្លែម ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​លោក

4 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេស‌រាល»ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សង‌សឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេស‌រាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល​ផុត​ទៅ​ដែរ

5 នៅ​គ្រា​នោះ អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​ច្រក​ភ្នំ​យេស‌រាល

6 នាង​មាន​ទំងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​១ នោះ​ព្រះ​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-រូហាម៉ា»ចុះ​ដ្បិត​អញ​នឹង​មិន​អាណិត​មេត្តា ដល់​ជំនួរ‌វង្ស​អ៊ីស្រា‌អែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ​ទៀត​ឡើយ