5 នៅគ្រានោះ អញនឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល នៅក្នុងច្រកភ្នំយេសរាល
6 នាងមានទំងន់ម្តងទៀត ហើយបង្កើតបានកូនស្រី១ នោះព្រះទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «ឡូ-រូហាម៉ា»ចុះដ្បិតអញនឹងមិនអាណិតមេត្តា ដល់ជំនួរវង្សអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់គេតទៅទៀតឡើយ
7 តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ
8 រីឯកាលនាងបានផ្តាច់ដោះឡូ-រូហាម៉ាហើយ នាងក៏មានទំងន់ទៀតបង្កើតបានកូនប្រុស១
9 ព្រះទ្រង់បង្គាប់ថា ចូរឲ្យឈ្មោះថា «ឡូ-អាំមី»ចុះ ដ្បិតឯងរាល់គ្នាមិនមែនជារាស្ត្ររបស់អញទេ អញក៏មិនព្រមធ្វើជាព្រះរបស់ឯងដែរ។
10 ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួន ដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក និងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ
11 គ្រានោះ ពួកកូនចៅយូដា និងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។