ហូសេ 10:12-15 KHOV

12 ចូរ​សាប‌ព្រោះ​សំរាប់​ខ្លួន​ដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្ដី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​រាល់​គ្នា​ឡើង ដ្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជា​សេចក្ដី​សុចរិត​មក​លើ​ឯង​រាល់​គ្នា

13 ឯង​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​សេចក្ដី​ទុច្ចរិត ឯង​រាល់​គ្នា​បាន​ស៊ី​ផល​នៃ​ការ​កុហក​ហើយ ដ្បិត​ឯង​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​នឹង​ចំនួន​ច្រើន​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង

14 ហេតុ​នោះ​នឹង​មាន​ការ​ជ្រួល‌ជ្រើម​កើត​ឡើង​ក្នុង​ជន‌ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ​ចំបាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ និង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេច‌ខ្ទី​ជា​មួយ​គ្នា

15 ឯ​បេត-អែល និង​នាំ​ឲ្យ​ឯង​បាន​ដូច្នោះ​ដែរ ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃលែង​របស់​ឯង គឺ​នៅ​ពេល​ព្រលឹម​ស្រាង នោះ​ស្តេច​អ៊ីស្រា‌អែល​នឹង​ត្រូវ​ផ្តាច់​ចេញ​អស់​ទៅ។