ហូសេ 10:7-13 KHOV

7 ចំណែក​ក្រុង​សាម៉ារី ស្តេច​គេ​បាន​សូន្យ​បាត់​ដូច​ជា​ពពុះ​នៅ​លើ​ទឹក

8 ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល នោះ​នឹង​ត្រូវ​បំផ្លាញ ហើយ​មាន​បន្លា និង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។

9 ឱ​អ៊ីស្រា‌អែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះ​គេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ

10 កាល​ណា​អញ​ពេញ​ចិត្ត នោះ​អញ​នឹង​វាយ‌ផ្ចាល​គេ ហើយ​ជន​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ ក្នុង​កាល​ដែល​គេ​បាន​ទឹម​នឹម​ជា​មួយ​នឹង​អំពើ​បាប​របស់​គេ​ទាំង​២​នោះ

11 អេប្រា‌អិម​ជា​គោ​ក្រមុំ​ថ្នឹក​ហើយ ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ តែ​អញ​បាន​បំពាក់​នឹម​ទៅ​លើក​ដ៏​ល្អ​របស់​គេ អញ​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រា‌អិម ឯ​យូដា​គេ​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹង​រាស់។

12 ចូរ​សាប‌ព្រោះ​សំរាប់​ខ្លួន​ដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្ដី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​រាល់​គ្នា​ឡើង ដ្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជា​សេចក្ដី​សុចរិត​មក​លើ​ឯង​រាល់​គ្នា

13 ឯង​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​សេចក្ដី​ទុច្ចរិត ឯង​រាល់​គ្នា​បាន​ស៊ី​ផល​នៃ​ការ​កុហក​ហើយ ដ្បិត​ឯង​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​នឹង​ចំនួន​ច្រើន​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង