ហូសេ 11:1-5 KHOV

1 ក្នុង​គ្រា​ដែល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

2 ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ឯង គេ​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​ដល់​រូប​ឆ្លាក់​ផង

3 ប៉ុន្តែ​គឺ​អញ​ដែល​បង្ហាត់​ឲ្យ​អេប្រា‌អិម​ចេះ​ដើរ ក៏​បាន​បី​គេ តែ​គេ​មិន​បាន​ដឹង​ថា គឺ​អញ​ដែល​មើល​គេ​ឲ្យ​ជា​ទេ

4 អញ​បាន​ទាញ​នាំ​គេ​ដោយ​ខ្សែ​ជា​សេចក្ដី​ទទូច​របស់​មនុស្ស គឺ​ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ អញ​បាន​ធ្វើ​ដល់​គេ ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម នៅ​ក​គោ ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា។

5 គេ​នឹង​មិន​វិល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ឡើយ គឺ​អ្នក​ស្រុក​អាស‌ស៊ើរ​នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ពី​ព្រោះ​គេ​មិន​ព្រម​ត្រឡប់​មក​ឯ​អញ​ទេ