1 ក្នុងគ្រាដែលអ៊ីស្រាអែលនៅក្មេងនៅឡើយ នោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក
2 ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបឆ្លាក់ផង
3 ប៉ុន្តែគឺអញដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ ក៏បានបីគេ តែគេមិនបានដឹងថា គឺអញដែលមើលគេឲ្យជាទេ
4 អញបានទាញនាំគេដោយខ្សែជាសេចក្ដីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្ដីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោ ហើយដាក់ស្មៅនៅមុខវា។
5 គេនឹងមិនវិលទៅឯស្រុកអេស៊ីព្ទវិញឡើយ គឺអ្នកស្រុកអាសស៊ើរនឹងធ្វើជាស្តេចលើគេ ពីព្រោះគេមិនព្រមត្រឡប់មកឯអញទេ
6 ដូច្នេះ ដាវនឹងធ្លាក់មកលើទីក្រុងរបស់គេ ព្រមទាំងបំផ្លាញអ្នកដ៏ជាកំពូលអស់ទៅ ហើយលេបពួកគេបាត់ផង ដោយព្រោះការប្រឹក្សារបស់ខ្លួនគេ
7 រាស្ត្ររបស់អញ គេតែងតែរាថយចេញពីអញ ទោះបើមានអ្នកណាហៅគេមកឯព្រះដ៏ខ្ពស់បំផុតក៏ដោយ គង់តែឥតមានអ្នកណាមួយព្រមដំកើងទ្រង់ឡើយ។