10 ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ
11 អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ
12 ឯស្រុកកាឡាតគេអាក្រក់ទទេ ក៏សុទ្ធតែឥតប្រយោជន៍ទាំងអស់ នៅត្រង់គីលកាល គេថ្វាយគោជាយញ្ញបូជា អស់ទាំងអាសនារបស់គេ ប្រៀបដូចជាដុំដី នៅក្នុងគន្លងស្រែចំការ
13 ចំណែកឯយ៉ាកុបលោកបានរត់ទៅដល់ស្រុកអើរ៉ាម អ៊ីស្រាអែលបានបំរើគេ ឲ្យបានប្រពន្ធ គឺបានធ្វើជាអ្នកគង្វាលឃ្វាលហ្វូងចៀមឲ្យបានប្រពន្ធនោះ
14 ហើយដោយសារហោរាម្នាក់ នោះព្រះយេហូវ៉ាទ្រង់បាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ ព្រមទាំងការពារ ដោយសារហោរាដែរ
15 តែអេប្រាអិមបានបណ្តាល ឲ្យមានសេចក្ដីខ្ញាល់យ៉ាងគ្រោតគ្រាត ហេតុនោះឈាមរបស់គេ និងនៅជាប់លើខ្លួនគេ ហើយព្រះអម្ចាស់ ទ្រង់នឹងតបស្នងសេចក្ដីដំនៀលរបស់គេទៅលើគេវិញ។