1 ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោស ពីដំណើរព្រះបាល នោះគេត្រូវស្លាប់វិញ
2 ហើយឥឡូវនេះ គេធ្វើបាបរឹតតែច្រើនឡើងជានិច្ច គេបានយកប្រាក់របស់គេសិតធ្វើជារូប គឺជារូបព្រះតាមយោបល់របស់ខ្លួន សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ
3 ហេតុដូច្នោះគេនឹងបានដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងបន្ទាន់ គឺដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ហើយដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
4 ទោះបើយ៉ាងនោះក៏ដោយ គង់តែអញ គឺព្រះយេហូវ៉ា អញជាព្រះនៃឯង ចាប់តាំងពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវឲ្យឯងស្គាល់ព្រះឯណាទៀត ក្រៅពីអញឡើយ ក្រៅពីអញ គ្មានព្រះអង្គសង្គ្រោះណាមួយសោះ