5 អញបានស្គាល់ឯង កាលនៅទីរហោស្ថាន គឺនៅទីហួតហែង
6 ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ
7 ដូច្នេះ អញដូចជាសិង្ហដល់ឯង អញនឹងលបចាំតាមផ្លូវដូចជាខ្លារខិន
8 អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
9 ឱអ៊ីស្រាអែលអើយ សេចក្ដីដែលនាំឲ្យឯងត្រូវវិនាស នោះគឺជាដំណើរដែលទាស់ទទឹងនឹងអញ គឺទាស់នឹងអ្នកដែលជួយសង្គ្រោះឯង
10 ឥឡូវនេះ ស្តេចឯងនៅឯណា ដើម្បីឲ្យគេជួយសង្គ្រោះឯង នៅគ្រប់ទាំងទីក្រុងរបស់ឯងផង និងពួកចៅក្រមរបស់ឯង ដែលឯងបានសូមគេថា សូមឲ្យយើងមានស្តេច និងពួកចៅហ្វាយចុះ
11 អញបានឲ្យឯងមានស្តេច ដោយសេចក្ដីកំហឹងរបស់អញ ក៏បានដកស្តេចនោះចេញ ដោយសេចក្ដីក្រោធរបស់អញដែរ