ហូសេ 2:19-23 KHOV

19 នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា

20 ក៏​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​ឆ្លើយ​តប​ថា គឺ​អញ​តប​នឹង​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​តប​ដល់​ផែនដី

22 ដី​នឹង​តប​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ប្រេង របស់​ទាំង​នោះ​ក៏​នឹង​តប​ដល់​យេស‌រាល​ដែរ

23 អញ​នឹង​សាប‌ព្រោះ​ពូជ​នាង​នៅ​លើ​ផែនដី​សំរាប់​អញ រួច​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ដល់​ពួក​ឡូ-អាំមី​ថា ឯង​ជា​រាស្ត្រ​របស់​អញ នោះ​គេ​នឹង​ឆ្លើយ​តប​ថា ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។