ហូសេ 4:15-19 KHOV

15 ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ»នោះ​ដែរ

16 ដ្បិត​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី

17 ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ

18 គ្រឿង​ផឹក​របស់​គេ​បាន​ទៅ​ជា​ជួរ​ហើយ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជានិច្ច ឯ​ពួក​គ្រប់‌គ្រង​លើ​គេ​ក៏​គាប់​ចិត្ត​ចំពោះ​តែ​អំពើ​គួរ​ខ្មាស

19 ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។