ហូសេ 4:5-11 KHOV

5 ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។

6 រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា

7 វា​វាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា នោះ​ក៏​បាន​ធ្វើ​បាប​នឹង​អញ​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ដូច្នេះ អញ​នឹង​បំផ្លាញ​កិត្តិសព្ទ​របស់​គេ​ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​វិញ

8 គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា

9 នៅ​គ្រា​នោះ បណ្តា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង

10 នោះ​គេ​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចំរើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត្ន​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។

11 ឯ​ការ​កំផិត ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​រមែង​ដក​យោបល់​ចេញ