6 រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះ ដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា
7 វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ
8 គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា
9 នៅគ្រានោះ បណ្តាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយអញនឹងធ្វើទោសគេ ដោយព្រោះអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង
10 នោះគេនឹងស៊ី តែមិនបានឆ្អែតទេ ក៏នឹងប្រព្រឹត្តសេចក្ដីកំផិត តែឥតបានចំរើនគ្នាដែរ គឺដោយព្រោះគេបានលែងប្រយ័ត្នចំពោះព្រះយេហូវ៉ាទៅ។
11 ឯការកំផិត ស្រាទំពាំងបាយជូរ និងទឹកទំពាំងបាយជូរថ្មី នោះរមែងដកយោបល់ចេញ
12 រាស្ត្រអញគេសូមសេចក្ដីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ