ហូសេ 5:1-4 KHOV

1 ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ

2 ពួក​ក្បត់​បាន​ផុង​យ៉ាង​ជ្រៅ ចុះ​ក្នុង​ការ​សំឡាប់​សត្វ​ថ្វាយ​ដល់​រូប​ព្រះ ទោះ​បើ​អញ​បាន​ធ្វើ​ជា​អ្នក​បន្ទោស ដល់​គេ​គ្រប់​គ្នា​ក៏​ដោយ

3 អញ​ស្គាល់​អេប្រា‌អិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​អញ​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រា‌អិម​អើយ ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​អ៊ីស្រា‌អែល​ក៏​ស្មោក‌គ្រោក​ដូច​គ្នា

4 ការ​ប្រព្រឹត្ត​របស់​គេ​មិន​បើក​ឲ្យ​គេ​វិល​មក​ឯ​ព្រះ​នៃ​គេ​វិញ​បាន​ទេ ដ្បិត​និស្ស័យ​កំផិត​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​សោះ