ហូសេ 5:11-15 KHOV

11 អេប្រា‌អិម​ត្រូវ​សង្កត់‌សង្កិន គឺ​ត្រូវ​កិន​កំទេច​ក្នុង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត​ដើរ​តាម​បង្គាប់​របស់​មនុស្ស

12 ដូច្នេះ អញ​នឹង​បាន​ដូច​ជា​ដង្កូវ​កាត់ ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពួក​វង្ស​យូដា

13 កាល​អេប្រា‌អិម​បាន​ដឹង​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​បាន​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រា‌អិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ហើយ​ចាត់​គេ​ទៅ​ឯ​ស្តេច​យ៉ារែប តែ​គេ​មិន​អាច​នឹង​រំងាប់​រោគ​ឯង ឬ​មើល​របួស​ឯង​ឲ្យ​សះ​បាន​ឡើយ

14 ដ្បិត​អញ​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​សិង្ហ​ស្ទាវ​ដល់​ពួក​វង្ស​យូដា អញ គឺ​អញ​នេះ​ហើយ នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ អញ​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

15 អញ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​អញ ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​អញ​វិញ កាល​ណា​គេ​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​ស្វែង​រក​អញ​យ៉ាង​ស្រវា‌ស្រទេញ។