6 គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ
7 គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។
8 ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៍ គេមកខាងក្រោយឯងហើយ
9 នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន
10 ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក
11 អេប្រាអិមត្រូវសង្កត់សង្កិន គឺត្រូវកិនកំទេចក្នុងការវិនិច្ឆ័យ ពីព្រោះគេបានស្ម័គ្រចិត្តដើរតាមបង្គាប់របស់មនុស្ស
12 ដូច្នេះ អញនឹងបានដូចជាដង្កូវកាត់ ដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពួកវង្សយូដា