9 នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន
10 ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក
11 អេប្រាអិមត្រូវសង្កត់សង្កិន គឺត្រូវកិនកំទេចក្នុងការវិនិច្ឆ័យ ពីព្រោះគេបានស្ម័គ្រចិត្តដើរតាមបង្គាប់របស់មនុស្ស
12 ដូច្នេះ អញនឹងបានដូចជាដង្កូវកាត់ ដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពួកវង្សយូដា
13 កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ
14 ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
15 អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។