5 នៅថ្ងៃចំរើនព្រះជន្មស្តេចនៃយើងរាល់គ្នា នោះពួកចៅហ្វាយបានធ្វើខ្លួនឈឺ ដោយកំដៅនៃស្រាទំពាំងបាយជូរ ស្តេចក៏ចូលដៃទៅជាមួយនឹងពួកឡកឡឺយ
6 ដ្បិតគេបានរៀបចំចិត្តដូចជាឡហើយ កំពុងដែលគេចាំយាម នោះអ្នកដុតនំបុ័ងរបស់គេក៏ដេកលក់ទាល់ភ្លឺ លុះព្រឹកហើយ នោះក៏ឆេះធ្លោឡើង
7 គេសុទ្ធតែក្តៅដូចជាឡ គេឆេះបន្សុសពួកចៅក្រមគេទៅ ឯពួកស្តេចរបស់គេក៏បានដួលអស់ហើយ ក្នុងពួកគេឥតមានអ្នកណាមួយដែលអំពាវនាវដល់អញឡើយ។
8 ចំណែកអេប្រាអិម គាត់លាយខ្លួននឹងសាសន៍ដទៃអេប្រាអិមជានំ ដែលមិនបានប្រែ
9 ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ
10 ហើយសេចក្ដីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង
11 អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ