ហូសេ 8:2-8 KHOV

2 គេ​នឹង​អំពាវ‌នាវ​មក​រក​អញ​ថា ឱ​ព្រះ​នៃ​ខ្ញុំ​អើយ អ៊ីស្រា‌អែល​យើង​ស្គាល់​ទ្រង់​ដែរ

3 តែ​អ៊ីស្រា‌អែល​បាន​លះ‌បង់​ចោល​សេចក្ដី​ដែល​ល្អ​ហើយ ពួក​ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ

4 គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​អញ​ទេ ក៏​បាន​តាំង​ចៅ‌ហ្វាយ​ឡើង តែ​អញ​មិន​បាន​ដឹង​ឡើយ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​កាត់​ចេញ

5 ឱ​សាម៉ារី​អើយ រូប​កូន​គោ​របស់​ឯង​បាន​ត្រូវ​ចោល​ចេញ​ហើយ សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ទាស់​នឹង​វា តើ​ដល់​កាល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ

6 ដ្បិត​រូប​កូន​គោ​នោះ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ពួក​ជាង​ដែល​បង្កើត​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ អើ រូប​កូន​គោ​របស់​សាម៉ារី នឹង​ត្រូវ​បំបែក​ខ្ទេច‌ខ្ទី​ទៅ

7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។

8 អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ