ហូសេ 8:5-11 KHOV

5 ឱ​សាម៉ារី​អើយ រូប​កូន​គោ​របស់​ឯង​បាន​ត្រូវ​ចោល​ចេញ​ហើយ សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ទាស់​នឹង​វា តើ​ដល់​កាល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ

6 ដ្បិត​រូប​កូន​គោ​នោះ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ពួក​ជាង​ដែល​បង្កើត​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ អើ រូប​កូន​គោ​របស់​សាម៉ារី នឹង​ត្រូវ​បំបែក​ខ្ទេច‌ខ្ទី​ទៅ

7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។

8 អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ

9 ដ្បិត​គេ​បាន​ឡើង​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​តែ​ឯង អេប្រា‌អិម​បាន​ជួល​ពួក​សហាយ

10 អើ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​ពួក​ទាំង​នោះ​មក​ដែរ ហើយ​គេ​នឹង​ត្រូវ​អន់​ថយ​ទៅ ដោយ​ព្រោះ​បន្ទុក​របស់​ស្តេច​នៃ​អស់​ទាំង​ព្រះ‌អម្ចាស់។

11 ហេតុ​ដោយ​ព្រោះ​អេប្រា‌អិម បាន​ចំរើន​អាសនា​ជា​ច្រើន​ឡើង​សំរាប់​ធ្វើ​បាប បាន​ជា​គេ​រាប់​អាសនា​ទាំង​អស់​ទុក​ជា​ទី​សំរាប់​ធ្វើ​បាប​ដែរ