១ របាក្សត្រ 1:41-47 KHOV

41 ឯ​កូន​អ័ន៉ា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន

42 ឯ​កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន ហើយ​កូន​របស់​ឌីសសាន គឺ អ៊ូស និង​អ័រ៉ាន។

43 រីឯ​ស្តេច​ទាំង​ប៉ុន្មាន ដែល​បាន​សោយ‌រាជ្យ នៅ​ស្រុក​អេដំម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់ នោះ​ឈ្មោះ​ឌីន‌ហាបា

44 បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

45 យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

46 ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់ ជា​បុត្រា​បេដាឌ់ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់

47 ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់