45 យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាម ពីស្រុកសាសន៍ថេម៉ាន បានឡើងសោយរាជ្យជំនួសទ្រង់
46 ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ ជាបុត្រាបេដាឌ់ បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់
47 ហាដាឌ់ក៏សុគតទៅ រួចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួសទ្រង់
48 សាំឡាក៏សុគតទៅ រួចសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួសទ្រង់
49 សូលក៏សុគតទៅ រួចបាល-ហាន៉ាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់
50 បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់
51 រួចហាដាឌ់ក៏សុគតទៅដែរ។ឯពួកមេសាសន៍អេដំម នោះគឺធីមណា១ អាលវ៉ា១ យេថេត១