1 រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ
2 ពួកភីលីស្ទីនក៏ដេញតាមសូល និងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីន៉ាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
3 ចំបាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្ដីវេទនាដោយព្រោះគេ
4 ដូច្នេះ សូលមានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ
5 រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ