3 ចំបាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្ដីវេទនាដោយព្រោះគេ
4 ដូច្នេះ សូលមានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ
5 រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ
6 គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។
7 កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំបានឃើញថា ពួកពលបែករត់ទៅ ហើយថា សូល និងពួកបុត្រាទ្រង់បានសុគតហើយ នោះគេលះចោលទីក្រុងរបស់គេ រត់ទៅដែរ រួចពួកភីលីស្ទីនបានមកអាស្រ័យនៅក្នុងទីក្រុងទាំងនោះ
8 ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ
9 រួចគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធទ្រង់ ចាត់គេឲ្យនាំដំណឹងទៅឯស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្តាជនផង