១ របាក្សត្រ 10:6-12 KHOV

6 គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។

7 កាល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

8 ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់ ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ

9 រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ និង​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្តា‌ជន​ផង

10 គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​ទ្រង់​ភ្ជាប់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន

11 កាល​ពួក​ក្រុង​យ៉ាបេស-កាឡាត​បាន​ឮ​ពី​គ្រប់​ទាំង​ការ ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ដល់​សូល

12 នោះ​ពួក​មនុស្ស​ក្លាហាន​ទាំង​ប៉ុន្មាន ក៏​ក្រោក​ឡើង​ទៅ​យក​ព្រះ‌សព​របស់​សូល និង​ពួក​បុត្រា​ទ្រង់ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស​វិញ រួច​បញ្ចុះ​អដ្ឋិ​ទ្រង់ ក្រោម​ដើម​ម៉ៃសាក់ នៅ​ត្រង់​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អស់​៧​ថ្ងៃ។