1 គ្រានោះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ប្រមូលគ្នាមកឯដាវីឌ នៅក្រុងហេប្រុន ទូលថា មើលយើងខ្ញុំរាល់គ្នាជាសាច់ឈាមជាមួយនឹងលោក
2 កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានមានព្រះបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង
3 គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
4 លំដាប់នោះ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ