១ របាក្សត្រ 11:2-8 KHOV

2 កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង

3 គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។

4 លំដាប់​នោះ ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (គឺ​ជា​ក្រុង​យេប៊ូស) ឯ​ពួក​សាសន៍​យេប៊ូស ជា​ពួក​អ្នក​របស់​ស្រុក​នោះ ក៏​នៅ​ទី​ក្រុង​នោះ​នៅ​ឡើយ

5 ហើយ​ពួក​អ្នក​ក្រុង​យេប៊ូស គេ​ស្តី​ដល់​ដាវីឌ​ថា ឯង​នឹង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ ប៉ុន្តែ ដាវីឌ​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន នោះ​គឺ​ជា​ក្រុង​របស់​ដាវីឌ

6 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​មុខ ហើយ​ជា​មេ‌ទ័ព​ធំ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា ក៏​ឡើង​ទៅ​ជា​មុន​គេ ហើយ​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព

7 ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា ក្រុង​ដាវីឌ

8 ទ្រង់​ក៏​សង់​ទី​ក្រុង​នោះ​ឡើង​នៅ​ជុំវិញ ចាប់​តាំង​ពី​ប៉ម​មីឡូរ​ព័ទ្ធ​ជុំវិញ ហើយ​យ៉ូអាប់​លោក​ក៏​ជួស‌ជុល​ទី​ក្រុង​ត្រង់​កន្លែង​ឯ​ទៀត