១ របាក្សត្រ 11:24-30 KHOV

24 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ

25 គេ​បាន​រាប់​អាន​លោក​ជា​ជាង​ពួក​៣០​នាក់​នោះ តែ​លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​ទេ ដាវីឌ​ទ្រង់​ក៏​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

26 ឯ​មនុស្ស​ខ្លាំង​ពូកែ ក្នុង​ពួក​ពល‌ទ័ព​ទាំង​ប៉ុន្មាន គឺ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន ជា​កូន​ដូដូរ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម

27 សាំម៉ូត ជា​អ្នក​ស្រុក​ហារ៉ូ ហេលែស ជា​អ្នក​ស្រុក​ពេឡូន

28 អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស​ជា​អ្នក​ក្រុង​ត្កូអា អ័បៀ‌ស៊ើរ ជា​អ្នក​នៅ​ក្រុង​អាន៉ា‌ថោត

29 ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ ជា​អ្នក​ស្រុក​អ័ហូអា

30 ម៉ាហា‌រ៉ាយ ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា ជា​អ្នក​ក្រុង​នថូផា