1 រីឯពួកអ្នក ដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចំបាំង
2 សុទ្ធតែមានធ្នូ ហើយក៏ស្ទាត់បាញ់គ្រួសនឹងព្រួញ ដោយដៃឆ្វេងដៃស្តាំបានផង ជាជំនួរវង្សរបស់បងប្អូនសូល ក្នុងពូជអំបូរបេនយ៉ាមីន
3 នោះអ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មកមានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាន៉ាថោត
4 យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
5 អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជាអ្នកស្រុកហារ៉ូប