១ របាក្សត្រ 12:2-8 KHOV

2 សុទ្ធ​តែ​មាន​ធ្នូ ហើយ​ក៏​ស្ទាត់​បាញ់​គ្រួស​នឹង​ព្រួញ ដោយ​ដៃ​ឆ្វេង​ដៃ​ស្តាំ​បាន​ផង ជា​ជំនួរ​វង្ស​របស់​បង​ប្អូន​សូល ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន

3 នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេ‌ស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល និង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ា‌ថោត

4 យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេរេមី យ៉ាហា‌សៀល យ៉ូហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេរ៉ា

5 អេលូ‌សាយ យេរេ‌ម៉ូត ប្អាលា សេម៉ា‌រីយ៉ា សេផាធា ជា​អ្នក​ស្រុក​ហារ៉ូប

6 អែល‌កាណា យីសយ៉ា អ័សារាល យ៉ូអេ‌ស៊ើរ យ៉ាសុ‌បៀម ជា​ពួក​កូរេ

7 ហើយ​យ៉ូអេ‌ឡា និង​សេបាឌា ជា​កូន​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេដោរ។

8 ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចំបាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ