21 អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង
22 ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
23 ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ
24 គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់
25 ខាងពួកកូនចៅស៊ីម្មាន នោះមានពួកមនុស្សខ្លាំងពូកែ សំរាប់ចេញទៅច្បាំង៧ពាន់១រយនាក់
26 ខាងពួកកូនចៅលេវីមាន៤ពាន់៦រយនាក់
27 ហើយយេហូយ៉ាដា ជាមេពួកវង្សអើរ៉ុន ក៏មាន៣ពាន់៧រយនាក់មកជាមួយនឹងលោកដែរ