១ របាក្សត្រ 12:23-29 KHOV

23 ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ

24 គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

25 ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26 ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27 ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

28 ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង

29 ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ា‌មីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល