១ របាក្សត្រ 12:30-36 KHOV

30 ខាង​ពួក​កូន​ចៅ​អេប្រា‌អិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ

31 ខាង​ឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ មាន​១​ម៉ឺន​៨​ពាន់​នាក់ ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ ឲ្យ​មក​តាំង​ដាវីឌ​ឡើង​ជា​ស្តេច

32 ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់

33 ខាង​ពួក​សាប់‌យូល៉ូន មាន​៥​ម៉ឺន​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង សុទ្ធ​តែ​មាន​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ ហើយ​គេ​ប្រុង‌ប្រៀប​ទៅ​ច្បាំង​ដោយ​ចិត្ត​ស្មោះ

34 ខាង​ពួក​ណែប‌ថាលី​មាន​មេ‌ទ័ព​១​ពាន់​នាក់ ហើយ​មាន​៣​ម៉ឺន​៧​ពាន់​នាក់​ដែល​កាន់​ខែល និង​លំពែង​មក​ជា​មួយ​នឹង​គេ​ដែរ

35 ខាង​ពួក​ដាន់ មាន​២​ម៉ឺន​៨​ពាន់​៦០០​នាក់ ដែល​ថ្នឹក​ច្បាំង​ហើយ

36 ខាង​ឯ​ពួក​អេស៊ើ នោះ​មាន​៤​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ