35 ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ
36 ខាងឯពួកអេស៊ើ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ
37 ឯខាងនាយទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះមានចំនួន១សែន២ម៉ឺននាក់ ដែលមានគ្រឿងចំបាំងគ្រប់មុខ។
38 ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំងក៏មកឯដាវីឌ នៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ
39 គេនៅទីនោះជាមួយនឹងដាវីឌ ដោយការលៀងលោមគ្នាអស់៣ថ្ងៃ ដ្បិតពួកបងប្អូនគេបានរៀបចំឲ្យ
40 មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូល៉ូន និងពួកណែបថាលី គេក៏យកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺជានំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ ហើយនឹងចៀមយ៉ាងសន្ធឹក ដ្បិតមានសេចក្ដីអំណរអរនៅក្នុងពួកអ៊ីស្រាអែល។