១ របាក្សត្រ 12:5-11 KHOV

5 អេលូ‌សាយ យេរេ‌ម៉ូត ប្អាលា សេម៉ា‌រីយ៉ា សេផាធា ជា​អ្នក​ស្រុក​ហារ៉ូប

6 អែល‌កាណា យីសយ៉ា អ័សារាល យ៉ូអេ‌ស៊ើរ យ៉ាសុ‌បៀម ជា​ពួក​កូរេ

7 ហើយ​យ៉ូអេ‌ឡា និង​សេបាឌា ជា​កូន​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេដោរ។

8 ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចំបាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ

9 នោះ​គឺ​អេស៊ើរ ជា​មេ អូបាឌា ជា​ទី​២ អេលាប ជា​ទី​៣

10 មីស‌ម៉ាណា​ជា​ទី​៤ យេរេមី ជា​ទី​៥

11 អ័ថាយ ជា​ទី​៦ អេលាល ជា​ទី​៧