១ របាក្សត្រ 12:8-14 KHOV

8 ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចំបាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ

9 នោះ​គឺ​អេស៊ើរ ជា​មេ អូបាឌា ជា​ទី​២ អេលាប ជា​ទី​៣

10 មីស‌ម៉ាណា​ជា​ទី​៤ យេរេមី ជា​ទី​៥

11 អ័ថាយ ជា​ទី​៦ អេលាល ជា​ទី​៧

12 យ៉ូហា‌ណាន ជា​ទី​៨ អែល‌សា‌បាឌ ជា​ទី​៩

13 យេរេមី ជា​ទី​១០ ម៉ាបា‌ណាយ ជា​ទី​១១

14 ពួក​កូន​ចៅ​កាឌ់​ទាំង​នោះ សុទ្ធ​តែ​ជា​មេ​លើ​ពល‌ទ័ព ឯ​អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​១០០​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​ក៏​ស្មើ​នឹង​១​ពាន់​នាក់