១ របាក្សត្រ 13:1-5 KHOV

1 ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេ‌ទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់

2 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ នោះ​ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង​ប្អូន​យើង ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ដល់​ពួក​សង្ឃ និង​ពួក​លេវី ដែល​នៅ​អស់​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គេ​មូល​គ្នា មក​ឯ​យើង​ផង​ចុះ

3 ហើយ​ចូរ​យើង​នាំ​ហឹប​របស់​ព្រះ​នៃ​យើង មក​ឯ​យើង​ដែរ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហឹប​នោះ ក្នុង​គ្រា​សូល​ឡើយ

4 ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ព្រម​នឹង​ធ្វើ​ដូច្នោះ ដ្បិត​ការ​នោះ​ជា​ទី​ពេញ​ចិត្ត​ដល់​ពួក​ជន​ទាំង‌ឡាយ

5 ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក