8 ឯដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង និងត្រែ។
9 តែកាលគេទៅដល់លានស្រូវរបស់គីដូន នោះអ៊ុសាលូកដៃទៅចាប់ទប់ហឹប ពីព្រោះគោកញ្ជ្រោលឡើង
10 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហឹប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ
11 ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះ ឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
12 នៅថ្ងៃនោះដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហឹបនៃព្រះមកឯយើងបាន
13 ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ
14 ហើយហឹបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។