១ របាក្សត្រ 14:1-5 KHOV

1 រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់

2 ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ពិត ពី​ព្រោះ​រាជ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់។

3 នៅ​ក្រុង​យេរូ‌សាឡិម ដាវីឌ​ទ្រង់​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ទៀត

4 នេះ​ជា​នាម​នៃ​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូ‌ម៉ូន

5 យីបហារ អេលីសួរ អែល‌ផា‌លេត