11 គេក៏ឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយដាវីឌទ្រង់ប្រហារគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះទ្រង់បានទំលាយមកលើពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
12 គេក៏លះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ រួចដាវីឌចេញបង្គាប់ឲ្យដុតរូបព្រះទាំងនោះចោល។
13 ពួកភីលីស្ទីនក៏ទន្ទ្រានចូលមក ក្នុងច្រកភ្នំនោះម្តងទៀត
14 ហើយដាវីឌទ្រង់ទូលសួរដល់ព្រះដូចមុន តែព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចំការមនវិញ
15 រួចកាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះត្រូវឲ្យឯងចេញទៅច្បាំងចុះ ដ្បិតព្រះទ្រង់នឹងចេញទៅនៅមុខឯង ដើម្បីនឹងវាយពួកពលភីលីស្ទីនហើយ
16 ដាវីឌទ្រង់ក៏ធ្វើដូចជាព្រះបានបង្គាប់ ហើយប្រហារពួកពលទ័ពភីលីស្ទីន ចាប់តាំងពីក្រុងគីបៀនរហូតដល់ក្រុងកេស៊ើរ
17 ដូច្នេះ កិត្តិនាមរបស់ដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។