1 ដាវីឌទ្រង់ក៏សង់ដំណាក់ សំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សំរាប់ហឹបនៃព្រះ គឺបានដំឡើងត្រសាល សំរាប់ហឹបនោះ
2 រួចដាវីឌទ្រង់មានព្រះបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារ ថ្វាយទ្រង់ជាដរាប
3 ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសំរាប់
4 ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន និងពួកលេវី
5 គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោក១២០នាក់