១ របាក្សត្រ 15:14-20 KHOV

14 ដូច្នេះ ពួក​សង្ឃ និង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក

15 ពួក​កូន​ចៅ​លេវី​បាន​សែង​ហឹប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

16 ដាវីឌ​ក៏​ប្រាប់ ឲ្យ​មេ​ពួក​លេវី​ដំរូវ ឲ្យ​ពួក​ចំរៀង ជា​បង​ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង និង​ឈឹង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ

17 ពួក​លេវី​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង​ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេគា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង​ប្អូន​លោក គឺ​អេថាន ជា​កូន​គូសាយ៉ា

18 ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ

19 ដូច្នេះ ពួក​អ្នក​ចំរៀង គឺ​ហេម៉ាន អេសាភ និង​អេថាន ក៏​កាន់​ឈឹង​លង្ហិន សំរាប់​វាយ​ឲ្យ​ឮ​រងំ

20 ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច